វគ្គបណ្តុះបណ្តាល និងអ្នកណែនាំ សុវត្ថិភាពឌីជីថលសម្រាប់អាជីវកម្ម
Sophat.Space សម្រាប់អាជីវកម្ម — ការពារហាង ផេក និងអតិថិជនរបស់អ្នក — រៀនជាភាសាខ្មែរ ជាមួយករណីពិតនៅកម្ពុជា ហើយអនុវត្តបានភ្លាម ទោះគ្មានបុគ្គលិក IT ក៏ដោយ។
Sophat.Space for Business: digital security training and mentoring for small and medium businesses in Cambodia, in Khmer — protect your Facebook page, payments, staff accounts and customer data.
កញ្ចប់ទី ១៖ វគ្គបណ្តុះបណ្តាលសម្រាប់ក្រុមការងារ
សម្រាប់៖ ម្ចាស់ និងបុគ្គលិក — អ្នកលក់ អ្នកគិតលុយ និងអ្នកគ្រប់គ្រងផេក
រយៈពេល៖ ២–៣ ម៉ោង នៅហាង ឬការិយាល័យរបស់អ្នក
- ករណីពិតនៅកម្ពុជា ពន្យល់ជាភាសាខ្មែរងាយយល់
- អនុវត្តផ្ទាល់លើទូរស័ព្ទរបស់បុគ្គលិកម្នាក់ៗ
- កញ្ចប់ត្រួតពិនិត្យបោះពុម្ព សម្រាប់ដាក់នៅហាង
- ស្លាយ និងកំណត់ចំណាំ សម្រាប់រំលឹកក្រោយវគ្គ
កញ្ចប់ទី ២៖ អ្នកណែនាំ (Mentor) សម្រាប់ម្ចាស់អាជីវកម្ម
សម្រាប់៖ ម្ចាស់ ឬអ្នកគ្រប់គ្រង ដែលចង់រៀបចំឱ្យបានត្រឹមត្រូវ ម្តងជាការស្រេច
រយៈពេល៖ ១–៣ ខែ ជួបផ្ទាល់ និងតាម Telegram
- ពិនិត្យផេក គណនី និងទម្លាប់ការងារបច្ចុប្បន្ន
- រៀបចំ Admin ផេក 2FA និងសិទ្ធិបុគ្គលិក ជាមួយគ្នា
- បម្រុងទុកបញ្ជីអតិថិជន និងឯកសារសំខាន់ៗ
- សួរបានតាម Telegram ហើយពិនិត្យម្តងទៀតនៅចុងកញ្ចប់
អ្វីដែលយើងបង្រៀន
- ផេកអាជីវកម្ម៖ អ្នកណាជា Admin និងកុំពឹងលើគណនីតែមួយ
- សារក្លែង «Meta / Page violation» ដែលលួចផេក
- រូបវិក្កយបត្រផ្ទេរប្រាក់ និង KHQR ក្លែង
- បុគ្គលិក ពាក្យសម្ងាត់ និងពេលបុគ្គលិកឈប់ធ្វើការ
- Telegram សម្រាប់លក់៖ Admin តំណ និងហាងក្លែង
- បញ្ជីអតិថិជន៖ រក្សាឯកជនភាព និងបម្រុងទុក
- Wi-Fi អតិថិជន ទូរស័ព្ទ និងកុំព្យូទ័ររបស់ហាង
- ពេលត្រូវគេលួច ឬបោក៖ ធ្វើអ្វីមុនគេ
មគ្គុទ្ទេសក៍សុវត្ថិភាពឌីជីថលសម្រាប់អាជីវកម្មខ្នាតតូច — មេរៀនខ្លីៗ ៨ ឥតគិតថ្លៃ។
របៀបដែលយើងធ្វើការជាមួយអ្នក
- ទាក់ទងមក — ប្រាប់ពីអាជីវកម្ម ចំនួនបុគ្គលិក និងកញ្ចប់ដែលចាប់អារម្មណ៍។
- និយាយគ្នា — យើងស្តាប់បញ្ហា ហើយរៀបចំខ្លឹមសារឱ្យសមនឹងអាជីវកម្មរបស់អ្នក។
- បណ្តុះបណ្តាល ឬណែនាំ — រៀន និងអនុវត្តផ្ទាល់ ជាមួយម្ចាស់ និងបុគ្គលិក។
- តាមដាន — ពិនិត្យម្តងទៀត ដើម្បីប្រាកដថាការកែប្រែនៅតែដំណើរការ។
កញ្ចប់ត្រួតពិនិត្យសម្រាប់ហាង
- ផ្ទាំងសម្រាប់កន្លែងគិតលុយ — រំលឹកឱ្យពិនិត្យប្រាក់ក្នុង App ធនាគារ រាល់ពេលទទួលការបង់ប្រាក់។
- បញ្ជីត្រួតពិនិត្យ A4 — ចំណុចសំខាន់ៗសម្រាប់ម្ចាស់ហាង ពិនិត្យម្តងក្នុងមួយខែ។
- កាតសម្រាប់បុគ្គលិក — អ្វីដែលមិនត្រូវចែករំលែក និងអ្នកណាត្រូវប្រាប់ពេលមានបញ្ហា។
ទាក់ទងមកយើង
- ប្រភេទអាជីវកម្ម និងទីតាំង
- ចំនួនបុគ្គលិក
- កញ្ចប់ដែលចាប់អារម្មណ៍
- បញ្ហាដែលធ្លាប់ជួប (បើមាន)
Telegram: @CHYSophat · Email: partners@sophat.space