មគ្គុទ្ទេសក៍សុវត្ថិភាពឌីជីថលសម្រាប់អាជីវកម្មខ្នាតតូច

មេរៀនទី ១៖ ផេកអាជីវកម្ម៖ អ្នកណាជា Admin?

កុំឱ្យផេកពឹងលើគណនីតែមួយ ឬមនុស្សតែម្នាក់។

ចំណុចសំខាន់

រឿងគំរូ

ស្រីពៅបើកហាងសម្លៀកបំពាក់តាមអនឡាញ។ ផេករបស់នាងមានអ្នកតាមដានជាង ២ ម៉ឺននាក់ ប៉ុន្តែមានតែគណនី Facebook របស់ក្មួយប្រុសនាងប៉ុណ្ណោះជា Admin។ ពេលក្មួយបាត់គណនី នាងក៏បាត់ផេកទាំងមូល ហើយត្រូវចាប់ផ្តើមពីសូន្យ។ (ឈ្មោះក្លែង — រឿងគំរូ)

អ្វីដែលត្រូវដឹង

អ្វីដែលត្រូវធ្វើ

  1. ពិនិត្យបញ្ជីអ្នកមានសិទ្ធិលើផេក ហើយសរសេរទុកថា អ្នកណាមានសិទ្ធិអ្វីខ្លះ។
  2. ដាក់ Admin ពេញសិទ្ធិយ៉ាងតិច ២ នាក់ ដែលអ្នកទុកចិត្ត ម្នាក់ៗប្រើគណនីផ្ទាល់ខ្លួន។
  3. ឱ្យបុគ្គលិកតែសិទ្ធិដែលការងារត្រូវការ មិនមែនសិទ្ធិពេញទេ។
  4. បើកការផ្ទៀងផ្ទាត់ ២ ជំហាន (2FA) លើគណនីរបស់ Admin គ្រប់គ្នា។

កុំធ្វើ

ចងចាំ

ផេកជាទ្រព្យរបស់ហាង៖ Admin ២ នាក់ គណនីផ្ទាល់ខ្លួន និង 2FA។

មេរៀនទី ២ →

Sophat.Space មិនមែនជាសេវាកម្មផ្លូវការរបស់ Facebook, Telegram ឬធនាគារណាមួយ ហើយមិនមានទំនាក់ទំនងជាផ្លូវការជាមួយពួកគេឡើយ។ ការណែនាំទាំងនេះផ្អែកលើករណីជាក់ស្តែង និងការអនុវត្តល្អៗផ្នែកសុវត្ថិភាពឌីជីថលសម្រាប់អាជីវកម្មខ្នាតតូច។